ហេតុផលទាំង១០ បំផ្លាញទឹកចិត្តបុគ្គលិកនៅកន្លែងធ្វើការ

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ជា​ទូទៅ ចង់​បាន​បុគ្គលិក​ជា​ច្រើន​​ដែល​មាន​សក្ដានុពល​ខ្ពស់​​សម្រាប់​បំពេញ​ការងារ​របស់​ខ្លួន។ យ៉ាងណា​ក៏ដោយ មិនមែន​​​អ្នក​គ្រប់គ្រង​ទាំងអស់​សុទ្ធតែ​ទទួល​បាន​លទ្ធផល​​ការ​ងារ​គួរ​ជា​ទីគាប់ចិត្ត​​​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​​នោះ​ឡើយ ត្បិតអី​ក្រុមហ៊ុន​មួយ​​​មាន​វប្បធម៌​ការងារ​​មួយ​ផ្សេងៗ​ពី​គ្នា។ នេះ​ប្រហែល​ជា​​បណ្តាល​មក​ពី​ភាព​អសកម្ម​ណា​មួយ​នៅ​ក្នុង​ការ​ការ​គ្រប់គ្រង​ ឬ កត្តា​​​​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​ទន្ទឹម​នឹង​គ្នា​នេះ។

 

យ៉ាងណាមិញ បើ​ប្រិយមិត្ត​​ជា​ពិសេស​អ្នក​គ្រប់គ្រង​រក​​ឃើញ​ថា ​​បុគ្គលិក​របស់​លោក​អ្នក​បំពេញ​ការងារ​មិន​បាន​ល្អ​ប្រសើរ​ សាកល្បង​ពិនិត្យ​មើល​ចំណុច​ទាំង​​ ១០ ខាងក្រោម​នេះ​វិញ​ម្តង​មើល​ថា តើ​អាច​ជួយ​ជា​ពន្លឺះ​ឲ្យ​លោក​អ្នក​បាន​អ្វី​ខ្លះ?​

 

១) ឲ្យ​តម្លៃ​​​បុគ្គលិក​ដោយ​​មិន​ស្មើភាព​​​

កំហុស​ឆ្គង​ដ៏​ធំ​មួយ​ដែល​អ្នក​គ្រប់គ្រង​​ប្រព្រឹត្ត​នៅ​ទី​នេះ គឺ​​វិសមភាព​នៃ​ការ​ឲ្យ​តម្លៃ​ដល់​បុគ្គលិក។ ការ​​កាន់​ជើង​បុគ្គលិក​​ម្នាក់ៗ ​បន្តុះបង្អាប់​បុគ្គលិក​ផ្សេង​ទៀត មិន​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម និង វិសមភាព​ក្នុង​ការ​ចាត់ចែង​ ឬ សមិទ្ធផល​ការងារ ទាំង​នេះ​សុទ្ធតែ​ឃាតករ​សម្លាប់​ទឹកចិត្ត​​​​ស្រស់ៗ ដល់​បុគ្គលិក​​ល្អ​តែម្តង។



២) កន្លែង​ធ្វើ​ការ​គ្មាន​ផាសុកភាព

​​​សូម​អ្នក​គ្រប់គ្រង​​កុំ​គិត​ថា កន្លែង​ធ្វើ​ការ​ជះ​ឥទ្ធិពល​​អវិជ្ជមាន​តិចតួច​ឲ្យ​សោះ​ដល់​សមិទ្ធផល​ការងារ​របស់​បុគ្គលិក​ហើយ​គិត​ថា ប្រាក់​ខែ​អាច​ជា​រឿង​សំខាន់​។ នៅ​ពេល​ដែល​កន្លែង​ធ្វើ​ការ​គ្មាន​ផាសុកភាព ទាំង​តុ​ ឬ កៅអី​ធ្វើ​ការ​​ សម្ភារៈ​ប្រើប្រាស់​ចាំបាច់​​សម្រាប់​តម្រូវ​ការ​របស់​បុគ្គលិក​ជា​ប្រចាំ បន្ទប់​ប្រជុំ បន្ទប់​សម្រាក ទាំង​​នេះ​គួរតែ​មាន​ឲ្យ​បាន​គ្រប់គ្រាន់ បើ​មិន​ដូច្នេះ​ទេ​បុគ្គលិក​មិន​សូវ​មាន​​អារម្មណ៍​ល្អ​​ដែល​អាច​​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​ជា​មិន​ខាន​។

 

៣) ​ភាព​អសកម្ម​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក

អ្វី​ដែល​ត្រូវ​លើក​មក​និយាយ​នៅ​ទី​នេះ​គឺ​ថា តើ​កន្លែង​នេះ ទីតាំង​នេះ​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បុគ្គលិក​ឲ្យ​មាន​ឱកាស​សិក្សា​រៀន​សូត្រ​​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ហើយ​ឬ​នៅ? និយាយ​ឲ្យ​ងាយ​យល់​ សកម្មភាព​ទាំង​ឡាយ​ណា​ដែល​​ប្រឆាំង​ ឬ ប៉ះពាល់​ទៅ​នឹង​​ការ​ទទួល​បាន ការ​បញ្ចេញ​សមត្ថភាព និង ការ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​បុគ្គលិក​ទៅ​វិញ​ទៅ​មក សកម្មភាព​នេះ​​ហើយ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​បាត់បង់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ។



៤) ខ្វះ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ក្នុង​ក្រុម​ការងារ


ការងារ​ដែល​ចងក្រង​ឡើង​​ជា​ក្រុម​លើ​គោលដៅ​តែ​មួយ ​ការ​ងារ​នោះ​នឹង​នាំ​មក​នូវ​​ភាព​ជោគជ័យ។ យ៉ាងណាមិញ បើ​ការ​ប្រស្រ័យ​ទំនាក់ទំនង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ចសហការ​រវាង​បុគ្គលិក​ម្នាក់​ទៅ​បុគ្គលិក​ម្នាក់​​​ទៀត​ក្នុង​កន្លែង​ការងារ ​ត្រូវ​កំរិត ឬ រាំង​ខ្ទប់​ស្ងាត់​ដូច​យប់​នោះ មិន​ខុស​អ្វី​ពី​មាន​តែ​ទូរស័ព្ទ​អត់​លុយ​ហៅ​ចេញ​នោះ​ដែរ។ បរិស្ថាន​ការងារ​ដែល​មាន​ស្ថានភាព​បែប​នេះ មិន​មាន​នៅ​ក្នុង​ស្តង់ដារ​​​ការងារ​នា​សតវត្ស​ទី​២១​នេះ​ឡើយ​​​។



៥) សំបូរ​​បុគ្គលិក​មាន​គំនិត​អវិជ្ជមាន​ច្រើន


ចំណុច​មួយ​ទៀត​ដែល​គេ​​សង្កេត​ឃើញ​ថា ​ជា​គ្រោះ​ថ្នាក់​​ធំ​បំផុត​មួយ​ដល់​​សមិទ្ធផល​ការងារ​របស់​បុគ្គលិក​ល្អ គឺ​​កន្លែង​ការងារ​ដែល​សំបូរ​ទៅ​ដោយ​​បុគ្គលិក​មាន​គំនិត​អវិជ្ជមាន​ច្រើន។ នេះ​មាន​ដូច​ជា បុគ្គលិក​ចូលចិត្ត​និយាយ​ដើម​គេ​ដែល​គេ​ហៅ​ថា​មាត់ចាបមាត់ព្រាប​នោះ បុគ្គលិក​ដែល​​មិន​ឲ្យ​តម្លៃ​ឬ យល់​អារម្មណ៍​បុគ្គលិក​គ្នា​ឯង អំនួត ​ជា​ដើម​ ពោល​គឺ​សកម្មភាព​​ដែល​យក​ខ្លួន​ឯង​ជា​ធំ​នាំ​ឲ្យ​ទើសចិត្ត​​ដល់​បុគ្គលិក​ឯទៀត​។





៦) ​ខ្លាច​បរាជ័យ​

​​​​​​​​​​ពេល​ខ្លះ​បុគ្គលិក​មួយ​ចំនួន​​ហាក់​មាន​ទុទ្ទិដ្ឋិនិយម​​លើ​​ភាព​បរាជ័យ​នៅ​ការងារ​របស់​ពួកគេ ដែល​នេះ​នឹង​ប៉ះពាល់​ដល់​សមិទ្ធផល​ការងារ​តែម្តង។ ទន្ទឹម​នឹង​នេះ បើ​អ្នក​គ្រប់គ្រង​​មិន​បាន​លើក​ទឹកចិត្ត ឬ បង្រៀន​ពួកគេ​​ឲ្យ​មាន​​ភាព​ជឿជាក់ និង មាន​ជំហរ​រឹង​មាំ​ទេ​នោះ​ ហើយ​បណ្តោយ​​ឲ្យ​ទៅ​តាម​យថាកម្ម នៅ​ទី​បំផុត​សមិទ្ធផល​​ការងារ​ក៏​បង់​ ​​ក្រុមហ៊ុន​​ទាំងមូល​ក៏​ខាត។

 

៧) គ្មាន​​គោលដៅ​ច្បាស់លាស់

ចំណុច​នេះ​ជា​រឿង​​សំខាន់​ព្រោះ​ថា ក្នុង​ករណី​ដែល​​​ក្រុមហ៊ុន​​មិន​បាន​​បង្កើត​​គោលដៅ​ឲ្យ​ច្បាស់​លាស់​​​ទេ​នោះ​ មិន​ខុស​អ្វី​ពី​​ឡើង​ជិះ​រថយន្ត​ហើយ​មិន​ដឹង​ជា​ទៅ​ណា។ យ៉ាងណាមិញ​អ្វី​ដែល​សំខាន់​នៅ​ទី​នេះ ​ក្រុមហ៊ុន​ ឬ អ្នក​គ្រប់គ្រង​ត្រូវ​លើកឡើង​ពី​គោលដៅ​របស់​ខ្លួន​មួយ​ឲ្យ​ពិត​ប្រាកដ ហើយ​ឲ្យ​បុគ្គលិក​​ទាំង​មូល​ផ្ដោត​ទៅ​លើ​គោលដៅ​នេះ​ថា តើ​​អ្នក​ចង់​ទៅ​ណា? ហេតុ​អ្វី? ដោយ​​វិធី​ណា?

 

៨) ចៅហ្វាយ​អាត្មានិយម

ចៅហ្វាយ​​ឬ អ្នក​គ្រប់គ្រង​ដែល​​យល់​តែ​ពី​អារម្មណ៍​​ខ្លួន​ឯង មិន​យល់​​ពី​អារម្មណ៍​បុគ្គលិក​ដទៃ​ទៀត ​មិន​លើក​តម្កើង​បុគ្គលិក​ដោយ​ស្មើភាព ចូលចិត្ត​បោះ​សម្ដី​ធ្ងន់ៗ​និង ចូលចិត្ត​ស្តី​បន្ទោស​​ដល់​បុគ្គលិក​ដោយ​គ្មាន​ហេតុផល គិត​តែ​​សមិទ្ធផល​ដើម្បី​មុខមាត់​របស់​ខ្លួន​ មិន​គិត​ពី​សុខទុក្ខ​របស់​បុគ្គលិក ទាំង​នេះ​ហើយ​ដែល​បុគ្គលិក​ភាគ​ច្រើន​ត្រូវ​ចែក​ជើង​គ្នា​ដើរ​ចេញ។ ក្រុមហ៊ុន​មួយ​ដែល​មាន​អ្នក​គ្រប់គ្រង​បែប​នេះ ទោះបី​ជា​បាន​​សមិទ្ធផល​ខ្ពស់ ក៏​មិន​អាច​ផ្តល់​សេចក្តី​សុខ​ផ្លូវ​ចិត្ត​ដល់​បុគ្គលិក​​បាន​នោះ​​ដែរ។

 

៩) បើក​​កិច្ចប្រជុំ​ដែល​គ្មាន​ប្រយោជន៍

មាន​បុគ្គលិក​ក្រោម​បង្គាប់​ភាគច្រើន​ បាន​​ស្វាគមន៍​ចំពោះ​ការ​បើក​ឲ្យ​មាន​កិច្ចប្រជុំ​ជា​ប្រចាំ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​សមិទ្ធផល​ការងារ​កាន់តែ​ប្រសើរ​ឡើង។ ផ្ទុយ​ទៅវិញ​បើ​កិច្ចប្រជុំ​ការងារ​នោះ​​ប្រៀប​ដូច​ជា​វេទិកា​តុ​កាហ្វេ មិន​មាន​របៀបវារៈ​ត្រឹមត្រូវ​ត្រៀម​ទុក​ជា​មុន មិន​ដឹង​ថា​ប្រជុំ​ដើម្បី​អ្វី ចប់​មិន​ដឹង​ក្បាល​មិន​​ដឹង​កន្ទុយ ទី​បំផុត​ខាត​តែ​ពេល​​ឥតប្រយោជន៍​។



១០) សកម្មភាព​រំខាន​នាំ​ឲ្យ​ខាតបង់​ពេល​វេលា​របស់​បុគ្គលិក


សូម​បញ្ជាក់​នៅ​ទី​នេះ​ថា បុគ្គលិក​មួយ​អាច​ធ្វើ​ការងារ​ច្រើន​ម៉ោង​បាន​លុះត្រា​តែ​ផ្តល់​ពេលា​យ៉ាង​សមស្រប​មួយ​សម្រាប់​ពួកគេ​ ពេល​គឺ​ពុំ​មាន​សកម្មភាព​រំខាន​ឥតប្រយោជន៍​​ណា​មួយ​កើត​មាន​ឡើង។ ការ​​​ផ្ញើរ​អ៊ីមែល​ដែល​​មិន​ចាំបាច់​ ​​ទំនាក់ទំនង​គ្មាន​ដែន​កំណត់​នៅ​ពេល​កំពុង​ធ្វើ​ការ ភាព​រំខាន​ដោយ​សម្លេង ឬ កាយវិការ ទាំង​នេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​បុគ្គលិក៕

Back to blog

1 comment

online casino [url=http://onlinecasinouse.com/# ]casino real money [/url] online casino slots casino online http://onlinecasinouse.com/#

dardiaddips

Leave a comment