ស្វែងយល់ យុទ្ធសាស្រ្តទាំង៤របស់លោកឧកញ៉ាគិតម៉េង

p1395223423

ប្រភព៖ Business Cambodia

សព្វថៃ្ងនេះក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបគឺជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជា​។ តើអ្វីជាយុទ្ធសាស្រ្តរបស់លោកឧកញ៉ាគិតម៉េង ​​ក្នុងការបង្កើតក្រុមហ៊ុន​យ៉ាងច្រើន​ដោយជោគជ័យរហូតមកដល់សព្វថ្ងៃនេះ?

1. ឈានចូលទីផ្សារឲ្យបានមុនគេ

ក្រុមហ៊ុនជាច្រើនដែលបង្កើតទ្បើងដោយលោកឧកញ៉ា គិតម៉េង​គឺជាក្រុមហ៊ុនរកសីុលើ​ផ្នែកដែលពុំទាន់មានគួរប្រគួតប្រជែងនៅទ្បើយ។ តួរយ៉ាងដូចជាក្រុមហ៊ុនដឹកជញ្ចូនតាមផ្លូវដែក​​ Toll Royal Railways ដែលទទួលសិទ្ធធ្វើអាជីវកម្មរយះពេល៣៥​ ឆ្នាំលើផ្លូវដែកកម្ពុជា។​​ ក្រោយសង្គ្រាមបញ្ចប់ផ្លូវដែកកម្ពុជារងការខូចខាតជាដន្នំ​ដោយសារគ្មានការថែរក្សានិង​អភិវឌ្ឃន៍។​​ ដោយសារការវិនិយោគលើផ្លូវដែកត្រូវការ​ដើមទុនច្រើន​ គេមិនរំពឹងទ្បើយថា​នឹងមាន​​គូរប្រជែងជាមួយ​ Toll Royal Railways ក្នុងការកសាង​ខ្សែររថភ្លើងថ្មីប្រគួតជាមួយ​លោកឧកញ៉ាគិតម៉េង។

ជាឧទាហរណ៍មួយទៀត​ដែលបង្ហាញថាលោកឧកញ៉ាគិតម៉េង​ជាមនុស្សរហ័សក្នុងការចូល​ទីផ្សារឲ្យបានមុនគេគឺ ការចាប់ផ្តើមក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត​Cellcard នៅឆ្នាំ១៩៩៧។​ ក្រោយពេលបានត្រទ្បប់មកស្រុកខ្មែរវិញនៅឆ្នាំ១៩៩១​​លោកក៍ចាប់ផ្តើមឃើញឱកាស​ជាច្រើន​នៅក្នុងទីផ្សារកម្ពុជា។ ឱកាសដែលលោកមិនឲ្យរំលងបាននោះ​ការផ្តល់សេវាកម្មទូរស័ព្ទដល់​ប្រជាជនខ្មែរដែលទើបឆ្លងកាត់សង្រ្គាមនឹងមិនដែលមានទូរស័ព្ទប្រើហើយកំពុងមានតម្រូវការ​ក្នុងការទាក់ទងគ្នា។​​ ដោយសារការចូលក្នុងទីផ្សារបានមុនគួរប្រគួតប្រជែងភាគច្រើន​​ក្រុមហ៊ុន​CellCard បានក្លាយជាក្រុមហ៊ុនលំដាប់លេខមួយនិងបានផ្តល់នូវប្រាក់ចំនេញយ៉ាងច្រើនដល់​ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបដែលត្រូវ​បានប្រើដើម្បីពង្រីកអាជីវកម្មក្រោយៗផ្សេងទៀត។

2. យុទ្ធសាស្រ្តសមុទ្រខៀវ

ស្រទៀងគ្នានឹងយុទ្ធសាស្រ្តឈានចូលទីផ្សារមុនគេផងដែរ​​លោកក៍បានអនុវត្តនូវយុទ្ធសាស្រ្ត​សមុទ្រខៀវ (Blue Ocean Strategy)។​ យុទ្ធសាស្រ្តសមុទ្រខៀវ​មានគោលដៅជុំរុញក្រុមហ៊ុន​ឲ្យងាកចេញពីទីផ្សារដែលកំពុងមានការប្រគួតប្រជែងខ្លាំង​​ហុតឈាមគ្នា(សមុទ្រក្រហម)​ដោយបង្កើតនូវទីផ្សារថ្មីមួយ។​ ជាឧទាហរណ៍លោកបាន​បង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល​ដំបូងគេខុសពីក្រុមហ៊ុនខ្សែរកាបដែលកំពុងមាន ការប្រគួតប្រជែងគ្នាខ្លាំងស្រាប់ទៅហើយ។​ដោយផ្តល់សេវាប៉ុស្ត៍ទូរទស្សន៍ដូចគ្នានឹងទូរទស្សន៍ខ្សែរកាបដែរ​តែ​ One Tv​​​ ប្រើបច្ចេកវិទ្យា​ឌីជីថល​ដែលជាបច្ចេកវិទ្យាថ្មីខុសពីខ្សែកាបដែលប្រើបច្ចេកវិទ្យាចាស់​ Analog។​​ ដូច្នេះលោក​មិនបានបំបែកនូវទីផ្សារខ្សែកាប​ដែលអាចនឹងធ្លាក់ចុះពេលអាស៊ាន​តម្រូវឲ្យប្រទេសជា​សមាជិក​​ងាកមកប្រើ​ទូរទស្សន៍ឌីជីថលនោះទេ​តែលោកបានបង្កើតទីផ្សារថី្ម​មួយផ្សេងទៀតគឺទូរទស្សន៍ឌីជីថល។

មួយវិញទៀតដោយមើលឃើញថាប៉ុស្ត៍ទូរទស្សន៍សព្វថ្ងៃមានកាន់តែច្រើន​ហើយការប្រគួត​ប្រជែងគ្នាក៍កាន់តែខ្លាំង​ជាពិសេសលើកម្មវិធីកំសាន្ត​​លោកឧកញ៉ាគិតម៉េង​ក៍បានងាកចេញ​ពីកម្មវិធីកំសាន្តទៅបង្កើតប៉ុស្ត៍ទូរទស្សន៍ពត៌មាន២៤ម៉ោងវិញគឺCNC។​ ប៉ុស្ត៍ថ្មីនេះ ពេលនោះគឺគ្មាន​ការប្រកួតប្រជែង​ហើយបែរជា​បង្កើតនូវទីផ្សារថ្មីមួយសម្រាប់វិស័យសោតទស្សន៍ពត៌មាន។

3. ចាប់ដៃគួរបរទេសដែលមានជំនាញខ្ពស់

នៅស្រុកខ្មែរលោកឧកញ៉ាគិតម៉េងជាពាណិជ្ជករទីមួយហើយដែលល្បីខាងគៀងគររកដៃគួរបរទេសមកដាក់ទុនរកស៊ីនៅកម្ពុជា។​ ធនាគារ​ANZ Royal ហាងអាហារ​KFC ក្រុមហ៊ុនដឹកជញ្ចូន​Toll Royal Cambodia ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត​Cellcard និង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជាអ៊ែរទ្បាញ​សុទ្ធតែត្រូវបានបង្កើតទ្បើងជាមួយក្រុមហ៊ុនបរទេសដែលមាន​កេរ្ត៍ឈ្មោះ​ល្បីនិងមានបច្ចេកវិទ្យា​ខ្ពស់។

ឯកឧត្តមសុក​ស៊ីផាន់ណា​បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជានា​ពេលថ្មីៗនេះថា​ឱកាសមួយដែលកម្ពុជាគួរតែគិត​ពេលអាស៊ានបើកចំហរសេដ្ឋកិច្ចរបស់ខ្លួន​គឺការ​ចាប់ដៃគួររកស៊ីជាមួយក្រុមហ៊ុនក្រៅស្រុកដើម្បីទាញយកនូវបច្ចេកទេស​ក៍ដូចជា​មូលធនផងដែរ​ពីក្រុមហ៊ុនទាំងនោះ។​ ដូច្នេះនៅពេលអាស៊ាន២០១៥​ឈានមកដល់​​គេអាច​រំពឹងបានថា​លោកឧកញ៉ាគិតម៉េងនិងក្រុមហ៊ុន​របស់លោកនឹងមានឱកាសកាន់តែច្រើន​ក្នុងការបោះទុន​វិនិយោគជាមួយក្រុមហ៊ុនបរទេសដោយ​សារលោកមានបទពិសោធន៍​ស្រាប់ទៅហើយលើការងារនេះ។

អ្វីដែលគួរឲ្យសរសើរនោះគឺភាគច្រើនក្រុមហ៊ុនរបស់លោកដែលចូលហ៊ុនគ្នារកស៊ីជាមួយក្រុមហ៊ុន​បរទេសទាំងនោះ​គឺសុទ្ធតែទទួលបានជោគជ័យ​និងប្រាក់ចំនេញយ៉ាងច្រើន​ពីការវិនិយោគ​​របស់ខ្លួន។​តួរយ៉ាង​ក្រុមហ៊ុន​ Millicom ដែលបានចូលរួមបង្កើត​Mobitel ជាមួយក្រុមហ៊ុន​រ៉ូយ៉ាល់ហ្គ្រោប​បានលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ឲ្យ​ទៅលោកឧកញ៉ា​គិតម៉េង​វិញ​​ដោយទទួលបានចំនេញរហូត់ដល់ 50,000% នៃដើមទុនដំបូង។

4. ព្យាករណ៍ពីតម្រូវការអនាគត

អនាគតកម្ពុជានឹងមានភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើន​ដូច្នេះលោកឧកញ៉ាគិតម៉េង​បានសហការបង្កើត​ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរទ្បាញ។​ការប្រមើលមើលពីអនាគត​មួយទៀត​គឺ​នៅពេល​ប្រទេសកាន់តែរីកចម្រើន​កម្ពុជានឹងត្រូវការ​ពត៌មានកាន់តែខ្លាំង​ជាលទ្ធផលប៉ុស្ត៍ទូរទស្ស​ន៍​ពត៌មាន២៤ម៉ោងត្រូវបានបង្កើតទ្បើង​ដំបូងគេនៅកម្ពុជា។​ជំនាញមើលពីអនាគតនេះហើយ​ដែល​លោកឧកញ៉ាគិតម៉េងតែងតែយក​មកប្រើ​មុនពេល​សម្រេចបើកអាជីវកម្មអ្វីមួយ។

ទោះបីជាលោកត្រូវបានគេស្គាល់ថា​ជាមនុស្សកាចបន្តិច តែស្នារដៃរបស់លោកបានជួយធើ្វឲ្យសេដ្ឋកិច្ចមានការរីកចម្រើន​​ ប្រជាជនជាច្រើន​មានការងារធ្វើ​និង​មានឱកាសរៀន​នូវជំនាញល្អៗ​ពីការងារដែលក្រុមហ៊ុនលោកឧកញ៉ា​គិតម៉េង​បានផ្តល់ឲ្យ។​​​ ក្នុងរយះពេល២ទស្សវត្តន៍ចុងក្រោយនេះ​ ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោប​បានធ្វើឲ្យវស័យជាច្រើន​មានការផ្លាស់ប្តូរ​ដែលវិស័យទាំងនោះរួមមាន​វិស័យទូរគមនាគមន៍​និង​អីុនធើណែត ​វិស័យធនាគារនិង ធានារ៉ាប់រង ​វិស័យដឹកជញ្ចូន​និង វិស័យជាច្រើន ផ្សេងៗទៀត។

 

Back to blog

2 comments

In addition, we observed clear VRAC inhibition in whole cell patch clamp experiments in which intracellular calcium was buffered to vanishingly low concentrations that would not support G q coupled calcium signaling cialis for sale online October 30, 2017

aliniaRaf

Piyqrj [url=https://newfasttadalafil.com/]canadian pharmacy cialis[/url] Pibfwm Global Pharmacy Canada Cialis https://newfasttadalafil.com/ – online generic cialis Viagra Dosis Maxima Diaria Vemiec

Plascum

Leave a comment