មហាសេដ្ឋីទី១របស់ចិន លោកJack Ma ជាស្ថាបនិករបស់ក្រុមហ៊ុនលក់ដូរទំនិញOnline ដ៏ធំឈ្មោះ Alibaba។ លោកជាបុគ្គលជោគជ័យដ៏គួរឲ្យកោតសរសើរម្នាក់ ដែលអភិវឌ្ឍន៍ខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេសនៅទីជនបទដ៏សាមញ្ញ មកជាមហាសេដ្ឋីជំនួញផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យជាងគេម្នាក់នៅចិន។ (ប្រវត្ដិលោក Jack Ma)
ប៉ុន្តែទម្រាំបានប៉ុណ្ណេះ ប្រវត្តិនៃការបង្កើតអាជីវកម្មរបស់លោកមានភាពជូរចត់បន្តិច។ លោក Jack Ma និយាយថា ខ្លួនលោកដែលធ្លាប់តែកាន់ប៊ិច កាន់ដី”ស” មកបង្រៀនសិស្ស តែបែជាប្រែក្លាយ ជាអ្នករកស៊ីខាងបច្ចេកវិទ្យាវិញនោះ គឺវាមិនងាយស្រួលឡើយ។ លោកបង្ហើបថា លោកទទួលបរាជ័យច្រើនពេកហើយក្នុងជីវិតនេះ ព្រោះលោកទទួលបានការមើលងាយ និងជំទាស់ពីអ្នកដទៃ ច្រើនស្ទើររាប់មិនអស់ ក្នុងការរកស៊ីបែបទីផ្សារអ៊ីនធឺណិតទាំងដែលលោកមិនដែលស្គាល់ថា អ្វីជាអ៊ីនធឺណិត ហើយអ្វីជាWebsiteផងនោះ។ ប៉ុន្តែលោកបានប្ដេជ្ញាចិត្តជម្នះឧបសគ្គទាំងនោះ រហូតលោកបានឈរនៅទីនេះ។
មហាសេដ្ឋីរូបនេះបាននិយាយពីដំណើរ នៃចាប់កំណើតAlibaba របស់ខ្លួនថា ដំបូងឡើយនៅឆ្នាំ១៩៩៥ លោកមានសំណាងបានទៅកាន់សហរដ្ឋអាមេរិក ដែលពេលនោះហើយបានធ្វើឲ្យលោកស្គាល់អុីនធឺណិតជាលើកដំបូង។ បើទោះជាលោក មិនដឹងថា អ៊ីនធឺណិតដំណើរបែបណា Website ដំណើរការដូចម្ដេច និងមិនដឹងពីការសរសេរCodeបែបណាក៏ដោយ ក៏ប៉ុន្តែ លោកបានប្រមើលមើលឃើញថា វិស័យអីុនធឺណិត នឹងមានភាពជឿនលឿនទៅថ្ងៃអនាគត ហើយក៏លោកមានគំនិតយ៉ាងមុតមាំមួយ ចង់រកស៊ីជុំវិញវិស័យនេះ។
ហេតុនេះហើយ នៅឆ្នាំ១៩៩៩ ពេលដែលលោកបានត្រលប់មកស្រុកនៅចិនវិញ លោកក៏បានកៀរគរមិត្ត២៤នាក់ដែលមានអ្នកខ្លះចេះផ្នែកនេះ និងអ្នកខ្លះក៏អត់ចេះ មកអង្គុយនិយាយគ្នានៅផ្ទះលោក ក្នុងគោលបំណងចូលរួមបង្កើតអាជីវកម្មនេះរួមគ្នា។ ប៉ុន្តែក្នុងរយៈពេល២ម៉ោងនេះនៃពិភាក្សាគ្នានោះលោកថា ក្នុងចំណោមមិត្តភ័ក្ដិទាំង២៤នាក់របស់លោកនោះ មានតែម្នាក់ប៉ុណ្ណោះដែលគាំទ្រគំនិតលោក ចំណែក២៣នាក់មិនគាំទ្រឡើយ។ ពួកគេបានលើកហេតុផលជំទាស់ច្រើនរាប់មិនអស់។ ពួកគេថាឲ្យលោកថា មិនចេះអ្វីទាក់ទងនឹងអ៊ីនធឺណិតផង មិនអាចរកស៊ីផ្នែកនេះបានទេ “កុំយកលុយទៅបោះចោលអី” ។
លោកJack Ma ថា “ហើយមិនមែនតែមិត្តភ័ក្ដិខ្ញុំទាំង២៣នាក់នេះទេ នៅមានគ្រួសារខ្ញុំទៀត។ ពួកគេមិនគាំទ្រខ្ញុំឡើយ។” យ៉ាងណាខ្ញុំនៅមានមិត្តភ័ក្ដិម្នាក់គាំទ្រខ្ញុំ គេនិយាយថា “បើសិនជាអ្នកចង់ធ្វើវាទៅហើយធ្វើទៅ។ ព្យាយាមធ្វើទៅ។” ជាមួយគ្នានេះ ខ្ញុំបានប្រកាន់ពាក្យក្នុងចិត្តមួយថា “No matter what one does, regardless of failure or success, the experience is a form of success in itself – មានន័យថា មិនថាបរាជ័យ ឬជោគជ័យទេ អ្វីមនុស្សយើងធ្វើគឺសុទ្ធតែជាបទពិសោធន៍”។ លោកMa ថា លោកតែនិយាយប្រាប់ខ្លួនឯងថា “You have got to keep trying, and if it doesn’t work, you always can revert back to what you were doing before- អ្នកត្រូវតែរក្សាការតស៊ូជាដាច់ខាត ហើយប្រសិនជាអាជីវកម្មនេះមិនដើរអ្នកនៅតែអាចត្រឡប់ក្រោយវិញបាន”។
ជាកុសល ការតស៊ូរបស់ពិតជាបង្ហាញលទ្ធផលដ៏គួរឲ្យមោទនៈមែន ដោយសារក្រោយមកលោកក៏បានការគាំទ្រពីមិត្តភ័ក្ដិ១៧ផ្សេងទៀត ហើយចូលគ្នាលុយគ្នា ប្រមូលបានដើមទុនចំនួន៦ម៉ឺនដុល្លារ ក៏សរសេរWebsite និងបើកក្រុមហ៊ុនមួយគឺAlibaba នេះឡើងតែម្ដង។
ទីបំផុតសុបិនរបស់លោកបានក្លាយជាការពិត ដោយAlibaba ពិតជារីកចម្រើនខ្លួនលើសពីការរំពឹងទុក ហើយវាមានរកលុយឲ្យវិញរាប់ពាន់លានដុល្លារ ដែលធ្វើឲ្យក្លាយអ្នកមានជាងគេបំផុតនៅចិន។
បន្ទាប់ពីមានរឿងរាវដ៏សែនវែងឆ្ងាយ ទើបមកដល់ពេលនេះលោកJack Ma និយាយថា លោករកឃើញមនុស្សភាគច្រើនបរាជ័យដោយសារ ខ្វះនូវចំណុចទាំង៤នេះ គឺ៖
១. គ្មានចក្ខុវិស័យសម្លឹងមើលឱកាសនៅពេលអនាគត (Being myopic to opportunity)
២. មើលងាយឱកាស (Looking down on opportunities )
៣. គ្មានចំណេះដឹង ខ្វះស្វែងយល់ឲ្យបានម៉ត់ចត់ (Lacking understanding)
៤. មិនសកម្ម ឬតស៊ូបញ្ចេញសកម្មភាពឆាប់រហ័សទាន់ពេលវេលា (Failing to act quickly enough)
ជាមួយគ្នានេះ លោកJack Ma ក៏មានសម្ដីមួយឃ្លាទៀតផងដែរ ឲ្យមនុស្សជំនាន់ក្រោយគិត និងប្រឹងប្រែងកុំបង្អង់ ដោយលោកនិយាយថា “If you’re still poor at 35, you deserve it! – ប្រសិនបើអាយុ៣៥ឆ្នាំហើយអ្នកនៅតែក្រទៀតនោះ អ្នកសមមុខហើយ” មានន័យថា នៅមុនអាយុ៣៥ឆ្នាំ មនុស្សគ្រប់គ្នាត្រូវតែខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនឯងមានជីវភាពធូរធារឡើង តែក្រោមអាយុ៣៥ហើយនៅតែមិនមានទៀតនោះ គឺពិបាកក្លាយជាអ្នកមាននឹងគេណាស់។
12 comments
buy canadian finasteride 1 mg[/url]
kamagra or malegra[/url]
viagra[/url]
Best Prices Ed Meds urgese [url=https://bansocialism.com/]cialis online[/url] uplild Kamagra Info