វិធីចម្រើនទ្រព្យបន្ថយបំណុល នាំលុយចូល ( Rich Dad & Poor Dad )

ដំបូងគេត្រូវមាន ចំណេះដឹង អំពីរឿង លុយកាក់សិន ។ ចំណេះដឹងមូលដ្ឋាន គេត្រូវដឹងថាអ្វីជាទ្រព្យ អ្វីទៅជាបំណុល ។ ទ្រព្យគឺជាអ្វីៗ ដែលបង្កើតលុយ កាន់តែច្រើន ឡើងដល់ម្ចាស់ ឧទាហរណ៍ដូចជាភាគហ៊ុន ថ្លៃកម្មសិទ្ធិបញ្ញា និងការចងការប្រាក់ជាដើម ។ បំណុលគឺជាអ្វីៗ ដែលកាត់បន្ថយលុយ របស់ម្ចាស់ឲ្យ កាន់តែតិចទៅៗ ។ មនុស្សរាល់គ្នាតែងយល់ថា ផ្ទះ និងឡាន គឺជាទ្រព្យ ។ ការយល់បែបនេះអាចត្រូវ ហើយក៏អាចខុសដែរ គឺអាស្រ័យទៅលើការ ប្រើប្រាស់របស់ម្ចាស់ ។

Coins and plant, isolated on white background

ភាគច្រើនរបស់ទាំងនេះ ចាត់ទុកថាជាបំណុល ព្រោះរបស់ទាំងនេះ ត្រូវការឲម្ចាស់ចាយលុយ ជាប់ជាប្រចាំ ។ ផ្ទះត្រូវការថែរក្សាជួសជុល ហើយបើជាផ្ទះដែល បង់រំលោះទៀតសោត នោះម្ចាស់ត្រូវបង់រាល់ខែ ឬរាល់ឆ្នាំថែមទៀតផង ។ រថយន្ត ត្រូវលាង ជួសជុល ប្តូរប្រេង ចាក់សាំង។ល។ ប៉ុន្តែរបស់ទាំងនេះ ក៏អាចក្លាយទៅជាទ្រព្យវិញដែរ ប្រសិនបើម្ចាសវាចេះប្រើប្រាស់ឲ្យ វាបង្កើតលុយឲ្យ ។ ផ្ទះដាក់ជួលបានលុយ ឡានដាក់ជួលក៏បានលុយ ។

អ្នកមាននិងអ្នកក្រខុសគ្នាត្រង់ អ្នកមានទិញទ្រព្យ ឯអ្នកក្រទិញបំណុល ។ អ្នកក្រភាគច្រើនធ្វើការ ដើម្បីបានលុយ ឯអ្នកមានប្រើលុយឲ្យធ្វើការឲ្យ។ ប្រភពចំណូលចំបងឬតែមួយគត់ របស់អ្នកក្រគឺប្រាក់ខែ ។ ប្រាក់ដែលបានមកត្រូវ ចំណាយមួយភាគធំ ឬទាំងស្រុង ទៅលើចំណាយនិងយក ទៅទិញបំណុល ។ ចំណាយរួមមានដូចជា ទឹក ភ្លើង សម្លៀកបំពាក់ ចំណាយប្រចាំថ្ងៃ និងឈ្លួលផ្ទះជាដើម ។ ក្រៅពីនេះ នៅបានទិញបំណុលដូចជា ប័ណ្ណឥណទាន និងផ្ទះបង់រំលោះ ។ ការប្រើប័ណ្ណឥណទាន មើលទៅជីវិត ហាក់ដូចជាហ៊ឺហាណាស់ ព្រោះអាចចាយវាយ ទិញទំនិញតាមសេចក្តីត្រូវការ ដោយមិនចាំបាច់មាន ប្រាក់ខ្លួនឯង ។ តែកុំភ្លេចថាត្រូវបង់សង ការប្រាក់ទៅឲ្យគេវិញ ហើយបើជួនជាចៃដន្យ សងយឺតកាលកំណត់ទៀត នឹងត្រូវទទួលពិន័យ បង់ការប្រាក់មួយកម្រិតទៀត ។ នេះបង្ហាញពីភាព មិនឆ្លាតវ័យក្នុងរឿង លុយកាក់ ។ ក្រឡេកមកមើលការប្រើលុយ របស់អ្នកមានវិញ អ្នកមានបានចំណូល ពីខ្ទង់ទ្រព្យច្រើនយ៉ាង របស់ខ្លួនរូមមានដូចជា ភាគហ៊ុន កម្មសិទ្ធិបញ្ញា អចលនទ្រព្យ និងចងការប្រាក់ ដែលបំលែងទៅជាចំណូល ប្រាក់ចំណេញ ថ្លៃកម្មសិទ្ធិបញ្ញា ថ្លៃឈ្លួល និងការប្រាក់។ អ្នកឆ្លាតវៃខាង លុយកាក់ព្យាយាមបង្កើតទ្រព្យឲ្យបានច្រើន ហើយកាត់បន្ថយបំណុល។ ឧទាហរណ៍ បើគេចង់ទិញផ្ទះគេនឹងប្រើលុយអ្នកដទៃយកទៅទិញ ហើយឲ្យអ្នកផ្សេងមួយទៀត សងជំនួស។ មានន័យថា ខ្ចីលុយពីធនាគារ យកទៅទិញផ្ទះ ហើយដាក់ផ្ទះនោះជួល រួចយកថ្លៃឈ្លួល ទៅបង់សងរំលោះធនាគារ ។

ដើម្បីឲមានភាពឆ្លាតវៃ ក្នុងរឿងលុយកាក់ តើគេត្រូវមានចំណេះអ្វីខ្លះ?

(១) ចំណេះដឹងផ្នែកគណនេយ្យ

(២) ចំណេះដឹងផ្នែកបណ្តាក់ទុន

(៣) ចំណេះដឹងផ្នែកទីផ្សារ

(៤) ចំណេះដឹងផ្នែកច្បាប់

ដើម្បីនឹងមានលុយកាត់ ហូរចូលច្រើន មានត្រឹមតែចំណេះមិនគ្រប់គ្រាន់ទេ គេត្រូវជំនះភាពភ័យខ្លាច គំនិតអវិជ្ជមាន ភាពខ្ជិលច្រអូស ទម្លាប់អាក្រក់ និងការមើលស្រាលការងារ ។ ធម្មជាតិជាមនុស្សតែង ភ័យខ្លាចជារឿងធម្មតា។ ខ្លាចនេះ ខ្លាចនោះ ខ្លាចរកស៊ីខាត ។ ត្រូវចាំថានេះគ្រាន់ តែជាគំនិតអវិជ្ជមានប៉ុណ្ណោះ ។ គំនិតអវិជ្ជមាន ធ្វើឲ្យយើងមើលមិនឃើញឱកាស ធ្វើឲយើងមើល ឃើញតែចំនុចអាក្រក់ ។ នៅក្នុងសង្គមជាក់ស្តែង អ្នកហ៊ានច្រើនបានទទួលជោគជ័យ ។ ក្រៅពីនេះគេត្រូវ បំបាត់ទម្លាប់អាក្រក់ និងបង្កើតទម្លាប់ល្អ ទម្លាប់សន្សំលុយ ទម្លាប់ស្វែងរកប្រភពលុយថ្មីៗ និងទម្លាប់វិនិយោគ ដោយវិភាគពិចារណា តាមហេតុផល មិនមើលស្រាលការងារ ។

ប្រការសំខាន់បំផុត គឺការតាំងចិត្តធ្វើយ៉ាង ពិតប្រាកដថាខ្លួនប្រាថ្នាចង់ក្លាយ ជាអ្នកមាន ។ បើមិនដូច្នោះទេ ក៏នឹងមិនសម្រេចផលអ្វីឡើយ ។ បន្ទាប់មក ត្រូវសេពគប់មិត្ត ដោយប្រុងប្រយ័ត្ន ។ គួរឧស្សាហ៍ទាក់ទង ជាមួយមិត្តណា ដែលពូកែរកស៊ី និងមានគំនិតវិជ្ជមាន ។ គួរជៀសវាងមិត្ត ដែលមិនមានលុយ និងមានតែគំនិតអវិជ្ជមាន ព្រោះពួកគេមុខតែនឹងនិយាយថា “ទៅមិនរួចទេ” ។ អ្នកត្រូវឈរលើជំហរខ្លួនឯង បើពុំដូច្នោះទេ ឱកាសល្អៗ ក៏នឹងបាត់បង់ទៅ ។ ការរកស៊ីត្រូវបត់បែនទៅតាមកាលៈទេសៈ ពោលគឺមិនងាប់ក្រឡា ។ អ្នកត្រូវរៀនសូត្រ នូវចំណេះថ្មី ក្នុងពេលដ៏ខ្លី ។ អ្នកត្រូវចេះយកចិត្ត មើលថែអ្នកនាំប្រយោជន៍ឲ (អ្នកនាំអតិថិជនឲ ឬអ្នកស៊ីកំរៃជើងសារ)។ ជួយអ្នកដទៃ គឺជួយខ្លួនឯង ។

(សម្រួលចេញពីសៀវភៅ RICH DAD POOR DAD by Robert T. With Lechter, Sharon L. Kiyosaki និងសៀវភៅជាភាសាខ្មែរ ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ ប្រែសម្រួលដោយ លោក ច័ន្ទ ឫទ្ធី)

Back to blog

247 comments

we use very expensive and safe doses of [url=https://guru.smkn1pacitan.sch.id/pratanda/2016/10/20/sejarah-seni-rupa-indonesia/]https://guru.smkn1pacitan.sch.id/pratanda/2016/10/20/sejarah-seni-rupa-indonesia/[/url] with stem cells.
LoriWaync

Выбор у Вас непростой
the list of most popular slot machines|machines|aggregates|machines} – a night with Cleo, Golden Buffalo and five times Vegas, an [url=https://www.maltatoday.com.mt/sponsored/sponsored/108604/the_quickest_and_easiest_way_to_trade_bitcoin]bitstarz bonuses[/url] that satisfies the most diverse preferences of the players.

Heatherswact

Да, я вас понимаю. В этом что-то есть и мысль отличная, согласен с Вами.
?? ?? ? ? ?? ???? ? ?? [url=http://forum.kirmizigulyazilim.com/index.php?action=profile;u=951781]http://forum.kirmizigulyazilim.com/index.php?action=profile;u=951781[/url]. ??? ???? ?( ??): ???? ?? ??-?? ? ???? ??? ? ?????.

Antoniofew
cost of treatment with stem cells when paying the [url=http://oliviercaron.design/2021/12/16/hello-world/]http://oliviercaron.design/2021/12/16/hello-world/[/url] important take into account the severity of the disease. currently the cost of treatment with stem cells is not covered by insurance.
TimFek

КОРОЧЕ, ВСЁ ПОНЯТНО
Вывод бонусов из казино Восток происходит лишь только после [url=http://donela-autocom.ci/index.php/component/k2/item/1-praesent-ut-erat-eget-metus]http://donela-autocom.ci/index.php/component/k2/item/1-praesent-ut-erat-eget-metus[/url] выполнения пунктов отыгрыша. оригинальный дизайн и интуитивно понятный, легкий интерфейс придают ему ощущение комфорта и комфорта.

TrapSlisa

Leave a comment