ជាមួយនឹងវត្តមានក្ដៅគគុករបស់ iPhone ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ iPhone 6s និង iPhone 6s Plus គឺប្រាកដជាធ្វើឲ្យអ្នកគាំទ្រពិតជាចង់ដឹងពីមុខងារសំខាន់ ដែលបានភ្ជាប់មកជាមួយវា។ ក្នុងនោះដែរ គេឃើញមានបច្ចេកវិទ្យា 3D Touch ដែលជាបច្ចេកវិទ្យាថ្មីបំផុត មាននៅលើទូរសព្ទ iPhone ជំនាន់ចុងក្រោយនេះ។ មុខងាររបស់ 3D Touch គឺអាចឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាមុខងារផ្សេងៗគ្នាទាំងនៅលើ Home Screen និងនៅលើកម្មវិធី តាមរយៈការប្រើម្រាមដៃចុចសង្កត់លើផ្ទៃអេក្រង់។
តាមពត៌មាន បែកធ្លាយ កន្លងមក បញ្ជាក់ថា Apple នឹងបំពាក់បច្ចេកវិទ្យា Force Touch នៅលើ iPhone 6s និង iPhone 6s ជំនាន់ថ្មី ប៉ុន្តែអ្វីៗ មិនដូចការ គិតនោះទេ នៅចុងក្រោយ Apple បែរជាបំពាក់ បច្ចេកវិទ្យាថ្មី មួយទៀត ដែលធ្វើអោយ អ្នកគាំទ្រ ស្មានមិនដល់ ទាល់តែសោះ គឺបច្ចេកវិទ្យា នោះត្រូវបាន ហៅថា 3D Touch។
តាមពិតទៅ Force Touch និង 3D Touch គឺជាបច្ចេកវិទ្យា តែមួយទេ គ្រាន់តែ 3D Touch វាជាបច្ចេកវិទ្យា ជំនាន់ថ្មី បន្ទាប់ពី Force Touch ដែលបង្កើត ឡើងដោយ Apple និង ត្រូវបំពាក់ឡើង នៅលើ iPhone 6s, iPhone 6s Plus។ ជាមួយនឹង បច្ចេកវិទ្យា 3D Touch នេះវាអាច ដឹងពីសំពាធ នៃការថាច់ របស់ យើងបាន ប្រសិនបើអ្នក ថាច់អោយ ជាប់ទៅ លើកម្មវិធី ណាមួយ វានឹងលោត មុខងារផ្សេងៗ។
ដើម្បីកាន់តែច្បាស់ពីដំណើរការរបស់មុខងារមួយនេះ សូមតាមដានវីដេអូខាងក្រោម៖