ក្រុមហ៊ុន Apple ណែនាំឲ្យអតិថិជនប្រើតែគ្រឿងបន្ថែមទាំងឡាយដែលក្រុមហ៊ុនផ្ទាល់បានទទួលស្គាល់គុណភាព និង ដែលមានសញ្ញា "Made for iPod/iPhone/iPad" (ផលិតសម្រាប់ប្រើជាមួយ iPod/iPhone/iPad) តែប៉ុណ្ណោះ*។ ដូច្នេះយើងគួរតែបានដឹងអំពីបញ្ហាទាំងឡាយដែលគ្រឿងបន្ថែមប្រភេទខ្សែ Lightning ដែលក្លែងក្លាយ ឬ គ្មានការទទួលស្គាល់ អាចបង្កឡើង និង របៀបនៃការបែងចែកថារបស់សុទ្ធមានលក្ខណៈបែបណា។
ប្រសិនបើអ្នកប្រើគ្រឿងបន្ថែមប្រភេទខ្សែ Lightning ដែលក្លែងក្លាយ ឬ គ្មានការទទួលស្គាល់ អ្នកអាចនឹងជួបប្រទះបញ្ហាទាំងអស់នេះ ៖
- ឧបករណ៍ iOS របស់អ្នកអាចនឹងត្រូវបានខូច
- ខ្សែអាចនឹងឆាប់ខូច
- ចុងខាងដោតចូលឧបករណ៍អាចរបេះ ឡើងក្ដៅ ឬ អាចនឹងមិនសូវត្រូវជាមួយនឹងរន្ធរបស់ឧបករណ៍បានល្អ
- យើងអាចនឹងបញ្ចូលទិន្នន័យ ឬ បញ្ចូលថ្មទៅក្នុងឧបករណ៍មិនកើត
* មានតែក្រុមហ៊ុន Apple ខ្លួនឯងប៉ុណ្ណោះ ដែលផលិតខ្សែប្រភេទ USB-C to Lightning ។ គ្មានផលិតផលប្រភេទ USB-C to Lighting ណាដែលមានសញ្ញា "Made for iPod/iPhone/iPad" នោះទេ។
ប្រៀបធៀបសំបកវេចខ្ចប់ និង អក្សរដែលបោះពុម្ពនៅលើខ្សែផ្ទាល់
ដើម្បីកំណត់ថាខ្សែ និង គ្រឿងបន្ថែមជារបស់ក្លែងក្លាយ ឬ របស់គ្មានការទទួលស្គាល់ យើងមើលឲ្យច្បាស់ទៅលើសំបកវេចខ្ចប់ខាងក្រៅ និង លើគ្រឿងបន្ថែមទាំងនោះផ្ទាល់តែម្ដង។ គ្រឿងបន្ថែមដែលផលិតដោយក្រុមហ៊ុនដទៃ ដែលមានការទទួលស្គាល់ នឹងមានសញ្ញា MFi នៅខាងលើសំបក។ រីឯខ្សែ Lightning to USB របស់ Apple ផ្ទាល់វិញ មានអក្សរ "Designed by Apple in California" (រចនាដោយ Apple នៅរដ្ឋកាលីហ្វរញ៉ា) និង អក្សរ "Assembled in China" (ដំឡើងនៅប្រទេសចិន) ឬ "Assembled in Vietnam" (ដំឡើងនៅប្រទេសវៀតណាម) ឬ "Indústria Brasileira" នៅលើខ្សែ ដែលស្ថិតនៅប្រហែល 7អ៊ិញ ពីចុងខាង USB ។ យើងនឹងឃើញលេខសម្គាល់ផលិតផល (serial number) ចំនួន 12ខ្ទង់ នៅខាងចុងនៃអក្សរទាំងនោះ។
សម្រាប់ខ្សែ Lightning to USB ដែលផលិតដោយក្រុមហ៊ុនផ្សេងដែលមានការទទួលស្គាល់ ភាគច្រើនមានសញ្ញាសម្គាល់របស់ក្រុមហ៊ុនដែលផលិតវា នៅចុងខាង Lightning ។
ប្រៀបធៀបចុងដោត និង សញ្ញាសម្គាល់បោះពុម្ពដោយកាំរស្មីឡាស៊ែរ
យើងអាចយកចុងដោត Lightning ចុងដោត USB និង សញ្ញាសម្គាល់បោះពុម្ពដោយកាំរស្មីឡាស៊ែរ មកមើលថាគ្រឿងបន្ថែមណាដែលជារបស់ក្លែងក្លាយ ឬ របស់គ្មានការទទួលស្គាល់។ ប្រៀបធៀបតាមរយៈរូបភាពគំរូនៃគ្រឿងបន្ថែមដែលមានការទទួលស្គាល់របស់ Apple និង គ្រឿងបន្ថែមប្រភេទ Lightning ដែលក្លែងក្លាយ ឬ គ្មានការទទួលស្គាល់។ ទាំងអស់នេះ គ្រាន់តែជាផលិតផលក្លែងក្លាយមួយចំនួនប៉ុណ្ណោះ។ វាមានប្រភេទផ្សេងៗទៀតជាច្រើន។
ប្រភេទខ្សែ Lightning to USB (ចុងខាង Lightning)
ទាំងនេះគឺជាគំរូឧទាហរណ៍នៃចុងដោត Lightning នៃខ្សែ Lightning to USB ។ រូបដំបូងបី គឺជារបស់ផលិតផលទទួលស្គាល់របស់ Apple ហើយក្រៅពីនោះ គឺរបស់ក្លែងក្លាយ ឬ គ្មានការទទួលស្គាល់។
ខ្សែ Lightning to USB របស់ Apple
សាច់តែមួយ រលោងស្អាត មូលៗ ផ្នែកលោហៈចម្លងចរន្តរាបស្មើជាមួយនឹងផ្ទៃទាំងមូល
ទទឹង និង បណ្ដោយនៃករបស់ចុងដោត (ផលិតផល Apple) មានទំហំប៉ុនគ្នាជានិច្ច (7.7mm x 12mm)
បណ្ដូលនៃករបស់ចុងដោតមានពណ៌ប្រផេះ
ខ្សែ Lightning to USB ក្លែងក្លាយ ឬ គ្មានការទទួលស្គាល់
មិនមែនសាច់តែមួយ មិនរលោង ឬ មិនដូចៗគ្នា ជ្រុងៗ ផ្នែកលោហៈចម្លងចរន្តមិនរាបស្មើនឹងផ្ទៃ
ទទឺង បណ្ដោយ ប្រវែង ឬ កម្រាស់ខុសពីគ្នា ពីមួយទៅមួយ
បណ្ដូលនៃករបស់ចុងដោតមានពណ៌ស ឬ ខ្មៅ
ប្រភេទខ្សែ Lightning to USB (ចុងខាង USB)
ទាំងនេះគឺជាគំរូឧទាហរណ៍នៃចុងដោត USB នៃខ្សែ Lightning to USB ។ រូបដំបូងបួន គឺជារបស់ផលិតផលទទួលស្គាល់របស់ Apple ហើយក្រៅពីនោះ គឺរបស់ក្លែងក្លាយ ឬ គ្មានការទទួលស្គាល់។
មុខតំណនៃសំបកក្បាល USB មានរាងចតុកោណព្នាយសមាបាត គម្លាតពីចុងម្ខាងៗមានប្រវែងស្មើគ្នា
ផ្នែកលោហៈចម្លងចរន្តក្នុងក្បាល USB មានពណ៌មាស
ផ្ទៃខាងក្រៅនៃក្បាល USB រលោង ស្មើសាច់ ផ្ទៃទាំងមូលរាបស្មើគ្រប់កន្លែង
ផ្ទៃនៃផ្នែកអ៊ីសូឡង់ខណ្ឌចែកក្បាល USB រាបស្មើ ដូចគ្នាទាំងអស់
ខ្សែ Lightning to USB ក្លែងក្លាយ
មុខតំណនៃសំបកក្បាល USB មានរាងចតុកោណត្រង់ៗ គម្លាតពីចុងម្ខាងៗមិនទៀងទាត់
ផ្នែកលោហៈចម្លងចរន្តក្នុងក្បាល USB មានពណ៌ទឹកប្រាក់
ផ្ទៃខាងក្រៅនៃក្បាល USB គ្រើម ឬ គ្រាប់ៗធំៗ អាចមានចំណុចកំពិត ឬ ខូងចូលក្នុង
ផ្ទៃនៃផ្នែកអ៊ីសូឡង់ខណ្ឌចែកក្បាល USB មានប្រឡោះ ឬ មានគន្លាក់
ប្រភេទជើងត Lightning to 30-pin
ទាំងនេះគឺជាគំរូឧទាហរណ៍នៃក្បាលត Lightning to 30-pin ។ រូបតំបូងគឺជារបស់ក្រុមហ៊ុន Apple ហើយក្រៅពីនោះ គឺរបស់ក្លែងក្លាយ ឬ គ្មានការទទួលស្គាល់។
ជើងត Lightning to 30-pin របស់ Apple
សញ្ញាសម្គាល់នៃជើងត 30-pin បោះពុម្ពដោយកាំរស្មីឡាស៊ែរយ៉ាងច្បាស់
ចុង Lightning ជាប់ជាមួយនិងតួនៃជើងតតែម្ដង
ជើងត Lightning to 30-pin ក្លែងក្លាយ
សញ្ញាសម្គាល់ព្រិល មិនសូវច្បាស់ ឬ គ្មានតែម្ដង
ចុង Lightning ជាប់ជាមួយនិងតួនៃជើងត ដោយមានផ្នែកលានចេញមួយទៀត
រាងរូវនៃចុង Lightning មិនដូចរបស់ពិត
ប្រភេទជើងត Lightning to Micro USB
ទាំងនេះគឺជាគំរូឧទាហរណ៍នៃជើងត Lightning to Micro USB ។ រូបតំបូងគឺជារបស់ក្រុមហ៊ុន Apple ហើយក្រៅពីនោះ គឺរបស់ក្លែងក្លាយ ឬ គ្មានការទទួលស្គាល់។
ជើងត Lightning to Micro USB របស់ Apple
សញ្ញាសម្គាល់បោះពុម្ពដោយកាំរស្មីឡាស៊ែរយ៉ាងច្បាស់
ចុង Lightning ជាប់ជាមួយនិងតួនៃជើងតតែម្ដង
ជើងត Lightning to Micro USB ក្លែងក្លាយ
សញ្ញាសម្គាល់ USB ផុស ឬ គ្មានតែម្ដង
ចុង Lightning ជាប់ជាមួយនិងតួនៃជើងត ដោយមានផ្នែកលានចេញមួយទៀត
រាងរូវនៃចុង Lightning មិនដូចរបស់ពិត
ត្រូវការទិញខ្សែ Lightning to USB ដែលជារបស់ពិត?
ផលិតផលពិតដទៃទៀតពីក្រុមហ៊ុន Apple
8 comments
អាចប្រាប់ចំៗបានអត់បងថាមួយណាជាអាពិត
Hello
ចុះ samsung វិញមិចបង?