ជីវិតកុមារភាពរបស់កំពូលអ្នកមានជាងគេនៅចិន Jack Ma យ៉ាងណាទៅ?

Jack Ma គឺ​ជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​ Alibaba។ ម្យ៉ាងវិញទៀត​លោក​គឺ​​​ជា​កំពូល​អ្នក​មាន​ម្នាក់​នៅ​ក្នុង​ប្រទេស ​ចិន​ដែល​មាន​ទ្រព្យសម្បត្តិ​ ២២,២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​​២០១៥​នេះ។​ មុន​នឹង​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ Alibaba និង​ជា​កំពូលអ្នក​មាន​ជាង​គេ​នៅ​ចិន​ តើ​ជីវិត​កាល​​ពី​កុមារ​ភាព​មុន​ចូល​វិទ្យា​ល័យ​របស់​លោក​យ៉ាងម៉េចដែរ?

http://i2.mirror.co.uk/incoming/article4290209.ece/ALTERNATES/s615/Executive-Chairman-of-Alibaba-Group-Jack-Ma.jpg

Jack Ma ​​(ឈ្មោះ​ជា​ចិន Ma Yun) បាន​កើត​នៅ​​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៦៤ ​ក្នុង​​​ទីក្រុង​ Hangzhou​ ​ភាគ​​អាគ្នេយ៍​នៃប្រទេស​ចិន។​ លោក​មាន​បង​ប្រុស​ម្នាក់ ​និង​ប្អូន​ស្រី​ម្នាក់​​។ Jack Ma ​និង​បងប្អូន​​​របស់​លោក​បាន​ធំ​ឡើង​ក្នុង​​ពេល​​ដែល​របប​កុម្មុយនិស្ដ​​ចិន ​បាន​កាត់​​ដាច់​ពី​ប្រទេស​លោក​ខាង​លិច​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​នៅ​ពេល​នោះ​ជីវភាព​គ្រួសារ​របស់​លោក​​ក្រ​ណាស់។​

jack-ma-aka-ma-yun-

https://financialpostcom.files.wordpress.com/2014/09/alibaba-jack-ma-family.jpg?w=620&h=464

ក្នុង​វ័យ​កុមារ​​ រូប​រាង​របស់​ Jack Ma ​គឺ​ស្គម​ណាស់​ ​​​ហើយ​តែង​តែ​វ៉ៃ​គ្នា​ជា​ញឹក​ញាប់​ជា​មួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​ ខ្លួន។ “​ខ្ញុំ​មិន​ដែល​ខ្លាច​គូ​សត្រូវ​​របស់​​ខ្ញុំ​នោះ​ទេ មិន​ថា​គេ​ធំ​ជាង​ខ្ញុំ​ក៏​ដោយ​”។ គាត់​បាន​រំលឹក​ក្នុង​សៀវភៅ​​ “Alibaba,” ​ដែល​សរសេរ​ដោយ​​ Liu Shiying និង Martha Avery។ ​ចំណង់​ចំណូល​ចិត្ត​របស់​ Jack Ma ក៏​​ដូច​ជា​​​​ក្មេងៗ​ដទៃ​ទៀត​​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​​ចូល​ចិត្ត​ដើរ​ចាប់​ចង្រិតមក​​ដាក់​ប្រជល់​គ្នា។ ​ជំនាញ​សំខាន់​​របស់​លោក​​​​គឺ​អាច​​ដឹង​ពី​ទំហំ​ និង​ប្រភេទ​​ចង្រិត​ដោយ​គ្រាន់​តែ​ស្ដាប់​សំឡេង​វា​តែ​ប៉ុណ្ណោះ។

http://static1.businessinsider.com/image/542c795c6da811173ba943b0-1200/after-then-us-president-richard-nixon-visited-hangzhou-in-1972-mas-hometown-became-a-tourist-mecca-as-a-teenager-ma-started-waking-up-early-to-visit-the-citys-main-hotel-offering-visitors-tours-of-the-city-in-exchange-for-english-lessons-the-nickname-jack-was-given-to-him-by-a-tourist-he-befriended.jpg

​​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​​ Richard Nixon ​បាន​មក​​ធ្វើ​ទស្សនកិច្ច​​​ក្នុង​​១៩៧២​​ ​ស្រុក​កំណើត​របស់​ Jack Ma ក៏​​បាន​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍។ ​​ក្នុង​វ័យ​​១២​ឆ្នាំ​ ​រៀង​រាល់​ម៉ោង​​៥​ព្រឹក​ ​ក្មេង​ជំទង់​ Jack Ma តែង​តែ​ដើរ​ ឬ ជិះកង់​​ទៅ​សណ្ឋាគារ​​សំខាន់​​ៗ​ក្នុង​ទីក្រុង ​​​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​បរទេសស្នាក់​នៅ​​​​ ហើយ​គាត់​​​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ត​​​ក្នុង​ទីក្រុង ដោយ​ពុំគិត​ថ្លៃ​​​ដើម្បី​​​​បាន​អនុវត្តន៍​ភាសា​អង់គ្លេស​របស់​គាត់​​ ក៏​ដូច​ជា​​​ប្ដូរ​​ជា​​ការ​បង្រៀន​ជា​ភាសា​​អង់គ្លេស​ដល់​គាត់។ ក្នុង​ពេល​នោះ​ឈ្មោះ​ហៅ​ក្រៅ​របស់​គាត់​គឺ​​ “Jack” ដែល​​បាន​ដាក់​​ឲ្យ​ដោយ​មិត្តភ័ក្ដ​​​​ភ្ញៀវ​ទេសចរណ៍​ម្នាក់​​របស់​គាត់​​​​ ៕

http://www.startup.gr/userfiles/gallery/files3_540364941.jpg

Back to blog

8963 comments

hydroxychloride medicine hydroxychloroquine covid 19

Britioutrirlcog

is plaquenil an immunosuppressant plaquenil medication

Britioutrirlcog

plaquenil reviews plaquenil over the counter

Britioutrirlcog

where to buy chloroquine how much does hydroxychloroquine cost

Smodsendnom

chloroquine for lupus aralen chloroquine

QuanyGocaGymn

Leave a comment