iOS 9 អាច Jailbreak បានហើយ មើលពីរបៀប Jailbreak

ប្រហែលជាម៉ោង 11 ព្រឹកថ្ងៃទី 14តុលានេះ គេហទំព័រ Pangu បានធ្វើការ បញ្ចេញកម្មវិធី សម្រាប់ធ្វើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9 ជាផ្លូវការ គឺជំនាន់ iOS 9.0 ដល់ iOS 9.0.2 ហើយ  ឃើញថាវាពិតជា ដំណើរការមែន ដូច្នេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 9 គឺត្រូវបាន Jailbreak ដោយជោគជ័យពី ក្រុមហែកគុក Pangu ហើយ។

ក្រោយពេល ដែលយើងខ្ញុំបាន ធ្វើការសាកល្បងកម្មវិធី Jailbreak នេះរួចរាល់  ក៏បានធ្វើការ សាកល្បងតម្លើង Tweak មួយចំនួនផងដែរ ឃើញថាខ្លះដំណើរការ និង ខ្លះទៀតមិនដំណើរការ ប៉ុន្តែកុំមាន ការព្រួយបារម្ភអី អ្នកអាចរង់ចាំពត៌មានពី យើងខ្ញុំបាន ប្រសិនបើមាន ពត៌មានណាមួយជាផ្លូវការ ទាក់ទងនឹង Tweak ដែលដំណើរការ លើប្រព័ន្ធប្រតិបត្តិការ ​iOS 9 យើងនឹងធ្វើការជម្រាបជូនទៅប្រិយមិត្តនៅពេលក្រោយៗទៀត។

សម្រាប់មិត្តអ្នកអាន ដែលមានបំណងចង់ធ្វើការ Jailbreak ជាដំបូងសូមធ្វើការ ទាញយកកម្មវិធីសម្រាប់ Jailbreak ពីគេហទំព័រ Pangu ជាមុនសិន និង ចុចពាក្យ Download ឬ អ្នកអាចចុចតាមរយៈ តំណរនេះ

មុននឹងធ្វើការ Jailbreak សូមមើលតម្រូវការខាងក្រោមជាមុនសិន

  • ឧបករណ៍ដែលដំណើរការ​ ដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.0 ដល់​ 9.0.2
  • ត្រូវដោះ iCloud និង បិទ Passcode ហើយបើក Airplane Mode ដើម្បីធ្វើការ Jailbreak
  • សូម Back Up ទិន្នន័យអ្នកទុកជាមុនសិន ជៀសវាងការបាត់បង់ផ្សេងៗ
  • មានការតម្លើង កម្មវិធី iTune លើកុំព្យូទ័ររបស់អ្នកជាមុនសិន ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនដំណើរការ Driver អ្នកអាចទាញយក កម្មវិធីនេះ (សម្រាប់កុំព្យូទ័រ 64 bit) និង ធ្វើការតម្លើង ជាមុនសិន បន្ទាប់មកវានឹងស្គាល់ជាមួយ ឧបករណ៍របស់អ្នក

 

Back to blog

1252 comments

yrjphudQV

SKzyreYvFHo

SzPeNOLZxpUydw

JAHUhGIqMESxdTt

HWnoVcIf

PpGXAnoyt

vfIQNqdEA

MDcFtdsaABQPbgoj

ztACfGTbpqva

KoPczyjk

Leave a comment